សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ទិន្នន័យប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ

-នាថ្ងៃពុធទី២០ខែឧសភាឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អនុញ្ញាតិជាតំណាងឲ្យឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ទិន្នន័យប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ សម្រាប់រៀបចំផែនការ និងថវិកាសម្រាប់កិច្ចការពារកុមារ​ ជូនដល់មន្ត្រីទទួលបន្ទុកកិច្ចការពារកុមារ និងផែនការ នៃនាយកដ្ឋានកិច្ចការពារកុមារ ,នាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន ,អាជ្ញាធររដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធររដ្ឋបាលខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
-វគ្គបណ្ដុះបណ្ដាលរៀបចំឡើងក្នុងគោលបំណងដូចជា ៖
១-ពង្រឹងសមត្ថភាព ស្ដីពីការប្រើប្រាស់ទិន្នន័យ និងការវិភាគទិន្នន័យ សម្រាប់កំណត់សកម្មភាពអាទិភាពកិច្ចការពារកុមារ និងរៀបចំផែនការថវិកា
២-ពង្រឹងចំណេះដឹង ស្ដីពីសារាចរអន្តរក្រសួងលេខ០០៧ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយ ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង-ស្រុក និងមូលនិធិឃុំ-សង្កាត់ និងសៀវភៅណែនាំស្តីពីសមាហរណកម្មកិច្ចការពារកុមារ ទៅក្នុងប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៣-រៀបចំផែនការថវិកាសម្រាប់កិច្ចការពារកុមារ និងផែនការតាមដានត្រួតពិនិត្យសកម្មភាពការងារជាប្រចាំ។ល។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News