សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម វ៉ី សំណាង អញ្ជើញដឹកនាំបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀននៅបរិវេណសាលាខេត្តតាកែវ

-នាថ្ងៃចន្ទទី២២ខែមិថុនាឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញដឹកនាំបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន មន្ត្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជិត២០០នាក់ រៀបចំឡើងនៅបរិវេណសាលាខេត្តតាកែវ។
-ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍បញ្ជាក់ថា ការធ្វើតេស្តរកសារធាតុញៀនជាការអនុវត្តស្របតាម បទបញ្ជាលេខ០១ ប.ប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀញនៅតាមបណ្តាក្រសួង-ស្ថាប័ន និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេសកម្ពុជា។
-លទ្ធផលការពិនិត្យធ្វើតេស្តទឹកនោមយ៉ាងយកចិត្តទុកដាក់លើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្តតាកែវ ជាលទ្ធផល « អវិជ្ជមាន » មន្រ្តីណាម្នាក់ដែលមានសារធាតុញៀននៅក្នុងខ្លួននោះទេ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News