សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

អបអរសាទរថ្ងៃខួប៦៤ឆ្នាំ តុលាការអន្តរជាតិជាតិទីក្រុងឡាអេ សម្រេចឲ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ

♡ថ្ងៃខួប៦៤ឆ្នាំ តុលាការអន្តរជាតិជាតិទីក្រុងឡាអេ សំរេចឲ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា។
♡ខួបទី៦៤ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៦) ដែលតុលាការអន្តរជាតិជាតិទីក្រុងឡាអេ ប្រទេសហូឡង់ សំរេចចកាត់ក្តីឲ្យកម្ពុជា ឈ្នះរឿងក្តីប្រាសាទព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ។
-ជម្លោះប្រាសាទព្រះវិហារ បានចាប់ផ្ទុះខ្លាំងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង។ថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។
♡ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ បានបំពេញព្រះរាជបូជនីយកិច្ច យ៉ាងស្វិតស្វាញដើម្បីទាមទារឲ្យកងកម្លាំងរបស់ថៃ ចាកចេញពីប្រាសាទព្រះវិហារ។
-ក្រោយពីដំណើរការតាម ផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ខែតុលាឆ្នាំ១៩៥៩ស្នើសុំឲ្យតុលាការ ប្រគល់អធិបតេយ្យដែនដី លើប្រាសាទព្រះវិហារមកកម្ពុជា និងទាមទារថៃ ដកកងកម្លាំងប្រដាប់អាវុធ ទាំងអស់ចេញពីប្រាសាទព្រះវិហារ។
សូមបញ្ជាក់ថា ក្រោយកម្ពុជាឈ្នះក្តី ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលើកំពូលភ្នំប្រាសាទព្រះវិហារ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News