សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម វ៉ី សំណាង អញ្ជើញប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងពិភាក្សាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅក្រុងដូនកែវ​ ​ខេត្តតាកែវ

-នាថ្ងៃចន្ទទី២៣ខែមីនាឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ណែនាំលោកអភិបាលក្រុង-ស្រុក ត្រូវតែខិតខំធ្វើយ៉ាងណាទប់ស្កាត់ ការទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ជនខិលខូចទាំងឡាយ។ហើយក៏ត្រូវចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ ឱ្យបានសព្វគ្រប់ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋខេត្តតាកែវ។
-ឯកឧត្តមវ៉ី សំណាង អភិបាលខេត្តបញ្ជាក់ថា អាជ្ញាធរក្រុង-ស្រុកនិងមន្រ្តីដែលពាក់ព័ន្ធ ត្រូវពិនិត្យមើលទប់ស្កាត់ការរំលោភយកដីចំណីផ្លូវ ,ប្រឡាយ ,ព្រែក ,អូរ និងបឹងបួរ ដែលកន្លងមកបញ្ហាកើតមានឡើងនៅក្នុងស្រុកត្រាំកក់។
-ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តណែនាំអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ តាមរយៈយន្តការ ក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពងាយស្រួលរក្សាសុខដុមរមនាក្នុងសហគមន៍។
-ឯកឧត្តមវ៉ី សំណាង អភិបាលខេត្ត ណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងដូនកែវ ត្រូវសហការគ្នាពិភាក្សា និងសិក្សាលើការៀបចំកែលម្អហេដ្ឋារចនានៅភូមិសាស្រ្តក្រុងដូនកែវ ពិសេសការរៀបចំប្លង់មេ និងហេដ្ឋារចនាសម្ព័ន្ធនៅចំណុច “រង្វង់មូលអូរចំបក់” បង្កើនសម្រស់សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ហើយការកែលម្អមានសារសំខាន់សម្រាប់លើសម្រស់ ក៏ដូចជាសោភ័ណ្ឌក្រុងដូនកែវខេត្តតាកែវដើម្បីជាផ្នែកមួយសម្រាប់ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អញ្ជើញចូលមកទស្សនាកាន់តែច្រើនឡើង៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News