-នាថ្ងៃសុក្រទី១៤ខែសីហាឆ្នាំ២០២៦ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចិត្របុរី អញ្ជើញចុះពិនិត្យមើល អំពីដំណោះស្រាយអាជ្ញាធររដ្ឋបាលស្រុក ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័តជូនប្រជាពលរដ្ឋ និងដឹកនាំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យការគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នៅស្រុកចិត្របុរី ខេត្តក្រចេះ។
-វេទិកាអញ្ជើញចូលរួម លោកប្រធាន លោកអនុក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំ លោកអភិបាលស្រុក លោកប្រធាន លោកអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំង កងកម្លាំងប្រដាប់អាវុធលោកមេឃុំ-ក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើន។
-ក្នុងនោះបញ្ហាប្រឈមចំនួន៦ត្រូវបានដោះស្រាយរួចរាល់ និងនៅបញ្ហាខ្លះរង់ចាំការដោះស្រាយតាមនីតិវិធីបន្តទៀត។






















