សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម ប៉ាល់ ចន្ទតារា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិសិ្សតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសជប៉ុន(MEXT) ថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំ២០២៦

-នាថ្ងៃសុក្រទី២៧ខែមីនាឆ្នាំ២០២៦ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិសិ្សតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសជប៉ុន(MEXT) ថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំ២០២៦ មុនចេញដំណើរទៅសិក្សា អញ្ជើញចូលរួមពីសំណាក់មន្ត្រីថ្នាក់ដឹកនាំក្

រសួង និងមន្ត្រីដែលពាក់ព័ន្ធជាច្រើន។
-ឯកឧត្តមប៉ាវ ចន្ទតារា រដ្ឋលេខាធិការ បញ្ជាក់ថា ជំនួបចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការណែនាំ ដែលជាទស្សនទានដ៏មានតម្លៃសម្រាប់និស្សិតយកទៅសិក្សាស្វែងយល់បន្ថែមដើម្បីជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងកាន់តែច្បាស់អំពីប្រទេសកម្ពុជាថែមទៀត។
-ឯកឧត្តមប៉ាវ ចន្ទតារា រដ្ឋលេខាធិការលើកឡើងអំពីសមិទ្ធផលសំខាន់ជាច្រើន របស់ក្រសួងកំពុងអនុវត្ត លើវិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។
-ឯកឧត្តមរដ្ឋប៉ាវ ចន្ទតារា លេខាធិការក្នុងនាមថ្នាក់ដឹកនាំក្រសួងសម្ដែងការ អបអរសាទរ កោតសរសើរចំពោះនិស្សិតជ័យលាភីព្រមទាំង ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញលើកទឹកចិត្តឱ្យនិស្សិតយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងស្វែងយល់ពីចំណេះដឹងសំដៅពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ។ក្នុងការអភិវឌ្ឍកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណ្តិតទី៧ និងបង្កើនសក្តានុពលជំនាញជាមួយរាជរដ្ឋាភិបាល នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។
-សូមជម្រាបថា និស្សិតអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន(MEXT)ថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំ២០២៦សរុប១២នាក់/ស្រី៥នាក់ ដែលត្រូវសិក្សាលើមុខជំនាញ រួមមាន ៖ សិក្សាអន្តរជាតិ វិស្វកម្មអគ្គិសនី ,វិស្វកម្មគីមី ,ទំនាក់ទំនងអន្តរជាតិ ,សេដ្ឋកិច្ចវិស្វកម្ម ,ឱសថសាស្ត្រ ,សេដ្ឋកិច្ច អភិវឌ្ឍអន្តរជាតិ ,ច្បាប់ ,ព័ត៌មានវិទ្យា និងភាសាវិទ្យា៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News