សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រចម្រាញ់រ៉ែមាស ក្រុមហ៊ុនខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី ឯ.ក (CAMBODIAN K88 INDUSTRY CO., LTD.)

-នាថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រចម្រាញ់រ៉ែមាស ក្រុមហ៊ុនខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី ឯ.ក (CAMBODIAN K88 INDUSTRY CO., LTD.)សម្របសម្រួលពីក្រសួងរ៉ែនិងថាមពល ជាមួយរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលខេត្តក្រចេះ រៀបចំកម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ២៨៨ ស៊ិនដាសស្រី ឯ.ក (Cambodian K88 Industry Co., Ltd.) ស្ថិតនៅតំបន់ស្នងអនឃុំសុចិត្រស្រុកសណ្តាន់ខេត្តកំពង់ធំ និងស្រុកសំបូរខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
-អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ,ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំង មន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពល-មន្ត្រីរដ្ឋបាលខេត្ត និង បុគ្គលិក-កម្មកររបស់ក្រុមហ៊ុនជាច្រើន។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News