សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីបើកការដ្ឋានដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ

-នាថ្ងៃអង្គារទី៦ខែតុលាឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អេង គន្ធា អគ្គនាយករងអគ្គីសនីកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
-ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អំណោយដ៏ថ្លៃថ្លាជាអំពូលសូឡាបំភ្លឺផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរពេលយប់ លើកកម្ពស់សោភ័ណភាព ពង្រឹងសុខសុវត្ថិភាពសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News