សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយ ជាកុំព្យូទ័រ និង ម៉ាសុីនព្រីន ពីមន្ត្រីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

នាថ្ងៃព្រហស្បតិ៍ទី២៩ខែមករាឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយ ជាកុំព្យូទ័រ និង ម៉ាសុីនព្រីន ពីមន្ត្រីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំត្រួតពិនិត្យ និងប្រគល់-ទទួលឧបករណ៍សម្ភារបច្ចេកទេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជូនរដ្ឋបាលខេត្តកំពង់ចាម។
ពិធីប្រគល់-ទទួលនៅសាលាខេត្តកំពង់ចាម ដោយអំណោយ រួមមាន ៖កុំព្យូទ័រ យួរដៃ មូឌែល ACER ASPIRE LITE 15, RAM 8GB ,SSD 512GB ចំនួន ២០គ្រឿង, ម៉ាសុីនព្រីន ម៉ូឌែល PRINTER HP 108A ចំនួន ២០គ្រឿង។
-ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានគិតគូរដល់មន្ត្រីរាជការកំពុងបម្រើការងារតាមបណ្ដាលខេត្ត ព្រោះសម្ភារៈទាំងនេះ គឺជាតម្រូវការចាំបាច់សម្រាប់ការងារប្រចាំថ្ងៃ ក្នុងការជួយសម្រួលដល់ការចងក្រងឯកសារ ការស្រាវជ្រាវ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងជាងមុន៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News