រសៀលថ្ងៃចន្ទទី៩ខែកុម្ភះឆ្នាំ២០២៦ ឯកឧត្កម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ លើតារាងកម្រងផ្ដល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន ដើម្បីធានាបាននូវការអនុវត្ដ និងការគ្រប់គ្រងលើវិស័យសារព័ត៌មាន និងសោតទស្សន៍ នៅក្នុងប្រទេសកម្ពុជា។






