-នាថ្ងៃចន្ទទី២៥ខែឧសភាឆ្នាំ២០២៦ ក្រសួងព័ត៌មាន រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រារព្វពិធីនៅសាលមណ្ឌលបណ្ដុះបណ្ដាលនិងវិក្រិតការវិជ្ជាជីវៈសារព័ត៌មាននៃក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាល គោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ឱ្យមានចំណេះដឹង ជំនាញបច្ចេកទេស ក្រមសីលធម៌ និងសមត្ថភាពអនុវត្តការងារស្របតាមការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅកម្ពុជា។
-វគ្គបណ្ដុះបណ្ដាល ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៦ សិក្ខាកាមចូលរួមសរុប១០៩នាក់ អ្នកសិក្សាមកពីអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន ,មន្ទីរព័ត៌មានរាជធានី-ខេត្ត ,មន្ត្រីព័ត៌មានស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមានអាជ្ញាបណ្ណទទួលស្គាល់ពីក្រសួងព័ត៌មាន។
-ការផលិតវីដេអូឯកសារ
-ការថតរូបភាព
-របៀបសម្ភាសន៍ អាន និងរាយការណ៍ព័ត៌មាន
-ការសរសេរព័ត៌មានកម្រិតបឋម និងការផលិតមាតិកា សម្រាប់អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី។
◇វគ្គបណ្តុះបណ្តាល សិក្ខាកាមទទួលបានចំណេះដឹង និងជំនាញថ្មីបន្ថែមដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ទំនួលខុសត្រូវ និងចូលរួមលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន។
វគ្គបណ្តុះបណ្តាល ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រី ផ្តល់អនុសាសន៍ អ្នកសារព័ត៌មានមិនគួរសរសេរព័ត៌មានដោយចម្លងតែខ្លឹមសារចេញពីអត្ថបទសុន្ទរកថារបស់ថ្នាក់ដឹកនាំទាំងស្រុងនោះទេ។ប៉ុន្តែត្រូវចេះជ្រើសរើសចាប់យកស្រង់សម្តីលើចំណុចសំខាន់ៗ ចំណុចថ្មីៗដែលមានតម្លៃជាព័ត៌មាន ព្រមទាំង ចំណុចដែលមានប្រយោជន៍សម្រាប់សាធារណជនយល់ដឹង។
-ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា តម្លៃនៃព័ត៌មានស្ថិតនៅលើសមត្ថភាពរបស់អ្នកសារព័ត៌មាន ក្នុងការបកស្រាយបរិបទ និងរៀបចំខ្លឹមសារឱ្យមានភាពច្បាស់លាស់ ងាយយល់ និងមានសារប្រយោជន៍សម្រាប់អ្នកអាន និងសង្គមជាតិ៕

























