សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចុះជួបជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកចិត្របុរី

-នាថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីភាពវេទិកាសាធារណ:ដើម្បីត្រួតពិនិត្យការគាំទ្រការនៃអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
-ពិធីនៅភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរីដើម្បីជួបជាមួយប្រជាពលរដ្ឋ ស្វែងយល់ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗ ដែលប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។
-វេទិកាអញ្ជើញចូលរួមពី សមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុប២៣៥នាក់ (ស្រី៧៤នាក់) ប្រជាពលរដ្ឋសំណូមពរ សរុប៣ករណី ដោះស្រាយ ២ករណី និងពិនិត្យដោះស្រាយបន្ត១ករណី។
‘បន្ទាប់ពីចប់វេទិកា ឯកឧត្តមប្រធាន ជាមួយលោកអភិបាលស្រុក និងឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ១គ្រួសារ ដែលពិការជើង នៅភូមិតាលុស ឃុំបុសលាវ នាំយកនូវរទេះរុញដែលជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសម្ភារ រួមមាន ÷ មី១កេស ,ភេសជ្ជៈ១កេស និងថវិកា១០ម៉ឺនរៀល។
#ផ្សាយបន្ត !

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News