សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតជួបពិភាក្សាជាមួយលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

-នាថ្ងៃព្រហស្បតិ៍ទី៦ខែសីហាឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតជួបពិភាក្សាជាមួយលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារជំនួបនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
-ជំនួបក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ នៃការរួមចំណែកបេសកកម្មអភិវឌ្ឍន៍ធនធានមនុស្សក្នុងនាមគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យចេនឡា លោកបណ្ឌិត អ៉ី លីម៉ា ផ្តល់ជូនអាហារូបករណ៍សរុប១២កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដល់សិស្សានុសិស្សតាមរយៈឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អាហារូបករណ៍ផ្តល់ឱកាសដល់យុវជនកម្ពុជា ការសិក្សានៅកម្រិតឧត្តមសិក្សា។
-អាហារូបករណ៍ផ្តល់ជូនរួមមាន ៖ សម្រាប់ជំនាញសុខាភិបាល កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រ ចំនួន២កន្លែង ទទួលបានការឧបត្ថម្ភ៥០% នៃថ្លៃសិក្សាពេញមួយកម្មវិធីចប់។ចំណែកឯជំនាញក្រៅពីសុខាភិបាល កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រចំនួន១០កន្លែង ទទួលបានអាហារូបករណ៍ ពិសេស ១០០% កម្មវិធីសិក្សាបញ្ចប់៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News