សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប

នាថ្ងៃអាទិត្យទី១ខែកុម្ភៈឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅបរិវេណសាលាខេត្តសៀមរាប។
១. អំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ទឹកបរិសុទ្ធ ចំនួន១.៣៨០កេស, អង្ករចំនួន ១០.៧៦៥គីឡូក្រាម, ទឹកក្រូច ចំនួន ២០១កេស, ពងមាន់រសជាតិដើមខ ចំនួន៦០កេស, ពងមាន់រសជាតិដើម ចំនួន១០០កេស, ខសាច់មាន់កំប៉ុង ចំនួន ១៣៩កេស, កន្ទេល ចំនួន ១៩៥, ក្រណាត់ ចំនួន ៨ដុំ, ភួយ ចំនួន ៧.០៥០, ទឹកត្រី ចំនួន ២៥៣យួរ, មុង ចំនួន ៥៩០, អំបិល និងប៊ីចេង ចំនួន ៣៩៩កញ្ចប់, ឃីត (សម្ភារសិក្សា) ចំនួន ១៨០កញ្ចប់, នំ ចំនួន ៣៦៤កេស, ត្រីខកំប៉ុង ចំនួន ៨០កេស, សៀវភៅ ចំនួន ១៨កេស, ថ្នាំដុសធ្មេញនសាប៊ូដុសខ្លួន និងម្សៅសាប៊ូ ចំនួន ១៣៤កញ្ចប់។
២. អំណោយប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួមមាន៖ អាវក្រោះ ចំនួន ១០០អាវ, អាវចរាចរណ៍ ចំនួន ៥០០អាវ, ស្លាកអាវអក្សរ Police ចំនួន ៥០០ស្លាក និងខ្សែក្រវ៉ាត់នគរបាល ចំនួន ១០០ខ្សែ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News