-ប្រាសាទព្រះវិហារ ថៃឈ្លានពានបំផ្លាញ ការពិតនៅលើទឹកដីនៃប្រទេសកម្ពុជា ថៃមិនអាចបិទបាំងបានឡើយ។ការចុះផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) នៅតំបន់ប្រាសាទព្រះវិហារ នាថ្ងៃព្រហស្បតិ៍ទី១០ខែកញ្ញាឆ្នាំ២០២៦ មានសារៈសំខាន់មួយ «ឱ្យឃើញការពិតនៅលើដីបង្ហាញដោយខ្លួនឯង» ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ដែលរងការខូចខាតធ្ងន់ធ្ងរពីការវាយប្រហារដោយយោធាថៃនៅអំឡុងពេលនៃសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០២៥។ទន្ទឹមនឹងក្រោយបទឈប់បាញ់ នាថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ សកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដី ដូចជា ការដាក់ទូកុងតឺន័រ ,រាយបន្លាលួស ,ជីកលេណដ្ឋាន និងសាងសង់ផ្លូវ ដែលមិនអាចត្រូវបានយកមកធ្វើជាមូលដ្ឋានដើម្បីផ្លាស់ប្តូរស្ថានភាពអធិបតេយ្យភាព ឬខ្សែព្រំដែនបានឡើយ។
-ចំពោះបទឈប់បាញ់មានន័យថា មិនរុលទៅមុខ មិនបង្កើតថ្មីលើដី និងមិនបង្កើតព្រំដែនថ្មី។ការផ្ទៀងផ្ទាត់របស់ AOT ជាការផ្ទៀងផ្ទាត់ការពិត។ សន្តិភាពពិតប្រាកដត្រូវចាប់ផ្តើមពី ការគោរពបទឈប់បាញ់ ការគោរពអធិបតេយ្យភាព និងការគោរពច្បាប់អន្តរជាតិ។ការឃោសនាដោយវោហាសាស្ត្រ អាចបង្កើតរឿងរ៉ាវនិទានកថាដើម្បីការពារការរំលោភច្បាប់អន្តរជាតិ និងការឈ្លានពាន ប៉ុន្តែមិនអាចផ្លាស់ប្តូរការពិត ច្បាប់ ឬព្រំដែនបាននោះទេ។















