-នាថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំង មន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីថ្នាក់ដឹកនាំកងកម្លាំង មន្ត្រីមន្ទីរ-អង្គភាព និងមន្ត្រីអាជ្ញាធរក្រុង-ស្រុក ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ,និវត្តជន និងក្រុមគ្រួសារចំនួន៥០គ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាផងដែរ។


















