សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

សេចក្តីជូនដំណឹងស្តីពីការ រៀបចំ «កម្មវិធីរត់ដើម្បីមនុស្សធម៌ (Run for Charity)»

សេចក្តីជូនដំណឹងស្តីពីការ រៀបចំ «កម្មវិធីរត់ដើម្បីមនុស្សធម៌ (Run for Charity)»
ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជ្រាបថា ក្រសួង និងស្ថាប័នសារព័ត៌មាន ASEAN Top ដោយមានការចូលរួមគាំទ្រពីវិស័យឯកជន នឹងសហការរៀបចំ កម្មវិធីរត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ៖ «ដើម្បីកុមារ ដើម្បីអនាគតយើង» នៅថ្ងៃសៅរ៍ ទី៣០ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង៥:០០នាទីព្រឹក នៅក្នុងបរិវេណ សួនអេកូផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោ។
កម្មវិធី រត់នៅឆ្នាំនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីអបអរទិវាកុមារអន្តរជាតិដើម្បីចូលរួមប្រមូលថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា និងចូលរួមលើកកម្ពស់សុខុមាលភាពសង្គម។
ចាប់ផ្តើម បើកទទួលការចុះឈ្មោះចូលរួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន តាមរយៈ QR Code ដែលមានភ្ជាប់នៅខាងក្រោម ក្នុងតម្លៃ ៥០,០០០រៀល/នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃសុក្រទី២២ខែឧសភាឆ្នាំ២០២៦។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News