សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី ព្រមទាំង វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីសរុប១៨គ្រួសារនៅខេត្តឧត្តរមានជ័យ

ពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី ព្រមទាំង វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីសរុប១៨គ្រួសារនៅខេត្តឧត្តរមានជ័យ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាល​ ផ្ដោតការយកចិត្តទុកដាក់ចំពោះវីរភាពរបស់យោធិនពលី​ ដោយចងចាំ​វិរៈភាព និងដឹងគុណបំណាចនៃការលះបង់​គ្រប់យ៉ាងដេីម្បីបុព្វហេតុការពារជាតិនិងមាតុភូមិកម្ពុជា។
សម្ដេចបវរហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីបញ្ហាជីវភាព​ ,ការសិក្សារបស់កូនចៅ និងការស្តាឡេីងវិញដើម្បីសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីកម្ពុជា។
សម្ដេចបវរហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងនាមរាជរដ្ឋាភិបាល​ សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពដែលពលីផ្តល់ចំណែកចូលរួមជាមួយជាតិ​ តាមរយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព​ ផ្តល់វីរភាពដ៏ល្អ​ ស្មោះត្រង់​ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។
#រសៀល ថ្ងៃសុក្រទី១៣ខែកុម្ភៈឆ្នាំ២០២៦។
-ផ្សាយបន្ត !

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News