សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ​

-នាថ្ងៃអាទិត្យទី១៦ខែសីហា​ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ​ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារកសិកម្ម និងតួនាទីភារកិច្ច​មន្ត្រីកសិកម្មមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត ជុំនួបនៅសាលាខេត្តកំពង់ចាម។
-កិច្ចប្រជុំអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងឯកឧត្តម​ ប៉ែន​ កុសល្យ​ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ​ ព្រមទាំង មន្ត្រីថ្នាក់ដឹកនាំក្រសួងកសិកម្ម​ មន្ត្រីថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត-ស្រុក និងមន្រ្តីជំនាញ​នៃរដ្ឋបាលខេត្ត-ស្រុកទាំងពីរផងដែរ។
-ឯកឧត្តមរដ្ឋមន្រ្តី​ ក្រសួងកសិកម្ម បញ្ជាក់អំពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​ដេីម្បីឱ្យប្រជាពលរដ្ឋ “មានហូប​​ មានប្រេី​ មានបាន និងមាន​រហូត”​ ដែលធានា​បាននូវសន្តិសុខ​ស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ស្តែងចេញពីមន្ត្រីកសិកម្មខិតខំក្នុងការអនុវត្តតួនាទី​ និងភារកិច្ច​ជួយប្រជា​កសិករ ពីមន្រ្តីកសិកម្មឃុំ-សង្កាត់សហការជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។
-ឯកឧត្តមរដ្ឋមន្ត្រី ផ្តល់អនុសាសន៍ផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំផ្តោតសំខាន់លេីការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ​ ផ្តល់ជាជំនួយបច្ចេកទេស​​ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប​ ដេីម្បីទទួលបានផលចំណេញ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន​ សំដៅរួមចំណែកប្រែក្លាយកម្ពុជា​ ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ពិតប្រាកដ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News