នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤ករណី នៅសាលាខេត្តកំពត។
ឯកឧត្តម បានប្រើប្រាស់តួនាទីយ៉ាងសំខាន់ ពីរ ទន្ទឹមគ្នា គឺក្នុងនាមជា «អ្នកអនុវត្តច្បាប់» ដែលប្រកាន់ខ្ជាប់នូវតម្លាភាព និងភាពត្រឹមត្រូវ ផ្សារភ្ជាប់ជាមួយ «យន្តការឋានានុក្រុមគ្រួសារ» ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយមនោសញ្ចេតនា។
យន្តការនេះត្រូវបានអនុវត្តឡើងក្នុងស្មារតីអប់រំ និងការយោគយល់គ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារខ្មែរតែមួយ សំដៅបញ្ចប់ជម្លោះដោយសន្តិវិធី ឈ្នះ-ឈ្នះ និងជៀសវាងការប្តឹងផ្តល់វែងឆ្ងាយ នៅក្នុងប្រព័ន្ធតុលាការ ដែលនាំឱ្យខាតបង់ទាំងពេលវេលា និងថវិកា៕






