សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្ដមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងថ្នាក់ដឹកនាំទទួលកិច្ចសា្វគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក KIGAWA YASUHIRO អគ្គនាយកស្ថាប័នវេជ្ជសាស្រ្តTAIICHIKAI

-នាថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្ដមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងថ្នាក់ដឹកនាំមន្ទីរពេទ្យជំនួបពិភាក្សា និងទទួលកិច្ចសា្វគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក KIGAWA YASUHIRO អគ្គនាយកស្ថាប័នវេជ្ជសាស្រ្តTAIICHIKAI និងគណៈប្រតិភូទស្សនកិច្ច នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
-ដំណើរទស្សនកិច្ចមានគោលបំណងសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងពាក់ព័ន្ធការបំរើសេវាព្យាបាល និងថែទាំអ្នកជំងឺនៅមន្ទីរពេទ្យ ជាពិសេសលើជំនាញនៃផ្នែកវះកាត់បាក់បែកឆ្អឹង ព្រមទាំង ជំងឺឆ្អឹង និងសេវាស្តារនីតិសម្បទា ស្វែងរកឱកាសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគតបន្ថែមទៀត។
-កិច្ចពិភាក្សាស្កវែងយល់ និងធ្វើទស្សនកិច្ច ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាសុខាភិបាលជូនប្រជាពលរដ្ឋដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News