សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ទោសទណ្ឌនៃការប្រើប្រាស់ឯកសារសាធារណៈក្លែង

◇លោក ណន សីហា ម្ចាស់អាជីវកម្មសាងសងសំណង់គ្រប់ប្រភេទ ព្រោះតែចង់ចុះបញ្ជីជាក្រុមហ៊ុនសាងសង់សំណង់ឲ្យស្របច្បាប់ជាមួយគណៈវិស្វករកម្ពុជា។ហើយក៏ព្យាយាមបំពេញឯកសារតាមតម្រូវការណែនាំការចុះបញ្ជីដំណើរការស្របច្បាប់។ប៉ុន្តែត្រូវចាញ់ល្បិចអ្នករត់ការបោកប្រាស់នាំធ្វើសញ្ញាប័ត្រវិស្វករសេះហោះដែលគ្មានឆ្លងការសិក្សាអ្វីសោះ។ដូច្នេះក៏ជាជនរងគ្រោះត្រូវចាញ់បោកជនខិលខូចផងដែរ។ល។
សូមជ្រាប អ្នកលេងបណ្ដាញសង្គមទាំងឡាយគឺគ្មានសញ្ញាប័ត្រថ្នាក់បណ្ឌិត ,អនុបណ្ឌិត ,បរិញ្ញាប័ត្រ(ជំនាញអ្វីក៏ដោយ)ដែលគ្មានការសិក្សានោះទេ។ដូច្នេះកុំនិយាយឲ្យរត់ការអស់លុយស្រាប់តែចេញសញ្ញាប័ត្រក្លែងក្លាយ។ព្រោះបើគ្មានការសិក្សាសញ្ញាប័ត្រវាត្រូវតែសេះហោះឬក្លែងក្លាយជាការពិត។ល។
១-មន្ត្រីដែលពាក់ព័ន្ធគួរតែសិក្សាច្បាស់លាស់ផង តើគាត់ចាញ់បោកគេ ពិតប្រាកដ ឬគាត់ចង់ឲ្យគេធ្វើសំរាប់ប្រើប្រាស់។ដូច្នេះត្រូវតែសហការជាស្ថាប័នដែលពាក់ព័ន្ធបង្ហាញអ្នករត់ការធ្វើសញ្ញាប័ត្រក្លែងក្លាយ។ល។
២-មន្ត្រីជំនាញអ្នករៀបចំចុះបញ្ជីជាក្រុមវិស្វករសំណង់ យោងឯកសារដែលបំពេញតាមតម្រូវការស្នើសុំចុះបញ្ជី គឺគាត់ក៏មិនមានកំហុសអ្វីដែរ។ព្រោះគាត់ក៏គ្មានជំនាញនៃការពិនិត្យឯកសារណាត្រឹមត្រូវ ឬឯកសារណាដែលមិនត្រឹមត្រូវនោះដែរ។
៣-លោក ណន សីហា ជាមួយក្រុមជាងសាងសង់ជាច្រើន សកម្មភាពដំណើរការសាងសង់សំណង់ជាច្រើនកន្លែង។បើគ្មានបញ្ហាប្រឈមអ្វី ឬប៉ះពាល់អ្វីជាមួយម្ចាស់សំណង់ និងសំណង់គឺគ្មានបញ្ហាប្រឈមគ្រោះថ្នាក់អ្វីនោះទេ។ដូច្នេះការចុះបញ្ជីគ្រាន់តែជាការបំពេញបន្ថែមតម្រូវការនៃការគ្រប់គ្រងអ្នកសាងសង់សំណងតែប៉ុណ្ណោះ។ល។
~~~~~~~~~~
១-បទក្លែងបន្លំឯកសារសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ។
២-បទប្រើប្រាស់ឯកសារសាធារណៈក្លែង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល។
◇មាត្រា ៦២៩បទក្លែងបន្លំឯកសារសាធារណៈការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារ ដែលចេញឱ្យដោយរាជការសាធារណៈដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ។
◇មាត្រា៦៣០ បទប្រើប្រាស់ឯកសារសាធារណៈក្លែង
ការប្រើប្រាស់ឯកសារក្លែងដែលមានចែងក្នុងមាត្រា៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News