សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសំរាប់កាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋនៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ

-នាថ្ងៃសៅរទី១១ខែកក្ដដាឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ អញ្ជើញចែកវិញ្ញាបនបត្រសំរាប់កាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋនៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
◇ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រគឺក្លាយជាម្ចាស់អចលនទ្រព្យកាន់កាប់ដីធ្លីស្របច្បាប់ ដែលធានាសិទ្ធិកម្មសិទ្ធិពីរាជរដ្ឋាភិបាល វិញ្ញាបនបត្រ បញ្ជាក់ការទទួលស្គាល់សិទ្ធិកម្មសិទ្ធិស្របច្បាប់លើអចលនទ្រព្យ និងជាមូលដ្ឋាននៃសន្តិសុខ និងទំនុកចិត្តសម្រាប់អនាគតអ្នកកាន់កាប់ដីធ្លីស្របច្បាប់។កម្មសិទ្ធិស្របច្បាប់ បង្កើតទំនុកចិត្ត ការពារសិទ្ធិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងមូលដ្ឋាន។អចលនទ្រព្យដែលមានកម្មសិទ្ធិច្បាស់លាស់ គឺជាមូលដ្ឋាននៃស្ថិរភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
-ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបញ្ជាក់ថា កម្មសិទ្ធិដីធ្លីកាន់កាប់ច្បាស់លាស់ គឺជាសិទ្ធិរឹងមាំ អនាគតប្រកបដោយទំនុកចិត្ត ព្រោះប័ណ្ណកម្មសិទ្ធិមួយ សិទ្ធិមួយ ការធានាមួយ សម្រាប់ប្រជាពលរដ្ឋ។ល។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News