សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញដឹកនាំមន្ត្រីរដ្ឋបាលខេត្ត-ក្រុងកំពត ចុះពិនិត្យករណីរំលោភបំពានដីចំណីព្រែកកំពត

-នាថ្ងៃអង្គារទី២៤ខែមីនាឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញដឹកនាំមន្ត្រីរដ្ឋបាលខេត្ត-ក្រុងកំពត ចុះពិនិត្យករណីរំលោភបំពានដីចំណីព្រែកកំពត ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិតាអង្គសង្កាត់ត្រើយកោះក្រុងកំពតខេត្តកំពត។
-បើតាមការពិនិត្យជាទីតាំងរំលោភថ្មី មានការសាងសង់ចាក់បេតុងច្រាំង និងចាក់ដីបំពេញរំលោភចូលក្នុងចរន្តទឹកព្រែកខុសច្បាប់គឺត្រូវចាត់វិធានការច្បាប់។ល។
-ឯកឧត្តមអភិបាលខេត្ត ណែនាំដាក់នៅបទបញ្ជា ដោយទុកឱកាសឱ្យម្ចាស់ទីតាំងរំលោភក្នុងរយៈពេល១សប្តាហ៍ ជាកំហិត ដើម្បីធ្វើការកាយដី និងរុះរើសំណង់បេតុងដែលបានសាងសង់រំលោភចេញវិញទាំងស្រុង។រៀបចំសភាពដីឱ្យមកតាមសំណៅដើមវិញដើម្បីការពារប្រយោជន៍សាធារណៈ និងរក្សាសម្រស់ធម្មជាតិនៃដងព្រែកកំពត សំរាប់បំរើវិស័យទេសចរណ៍ក្នុងខេត្តកំពត។
-ឯកឧត្តមអភិបាលខេត្ត ណែនាំមន្ត្រីអាជ្ញាធរក្រុងកំពត និងមន្ទីរជំនាញ គឺត្រូវតាមដានការអនុវត្តវិធានការឱ្យមានប្រសិទ្ធភាពបំផុតដើម្បីធានាថា ការអភិវឌ្ឍត្រូវគោរពតាមច្បាប់ និងមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិព្រែកអ្វីឡើយ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News