សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញ​ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខកងទ័ព នៅទីបញ្ជាការដ្ឋានយោធាភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ

-រសៀលថ្ងៃព្រហស្បតិ៍ទី៩ខែមេសាឆ្នាំ២០២៦ ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញដឹកនាំប្រតិភូមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីរដ្ឋបាលក្រុង-ស្រុកក្នុងខេត្តតាកែវ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈគ្រឿងឧបភោគ -បរិភោគ និងថវិកា ផ្តល់ជូនកងទ័ព នៅទីបញ្ជាការដ្ឋានយោធាភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺដើម្បីជាការលើកទឹកចិត្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
+អំណោយផ្ដល់ជូននារួមមាន ៖
-ឃីតចំនួន១,៥០០កញ្ចប់ (មីខ្លាឃ្មុំ ត្រីខកំប៉ុង និងទឹកត្រី)
-សៀងឆាសាច់ជ្រូក៣០០កំប៉ុង
-ពងទាប្រៃ១,៥០០គ្រាប់
-ឆៃប៉ូវផ្អែម៨០គីឡូក្រាម
-ថវិកាចំនួន១០,០០០,០០០ រៀល (ដប់លានរៀល)។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News