-រសៀលថ្ងៃអង្គារទី៣១ខែមីនាឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពពិធី«ផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ» ពិធីអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន អគ្គនាយក អគ្គនាយិកា ព្រមទាំង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ និងសមាគមសារព័ត៌មាន-អ្នកសារព័ត៌មានជាច្រើន នៅទីស្ដីការក្រសួងព័ត៌មាន។












