សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសាកសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

-លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសាកសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ បន្ទាប់ពីរងរបួស អំឡុងពេលបំពេញការងារក៏ចូលសំរាកនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៦។
-នាថ្ងៃអាទិត្យទី២៩ខែមីនាឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនដល់សាមីខ្លួនវិរៈកងព័រ និងក្រុមគ្រួសារដើម្បីការលើកទឹកចិត្ត ជូនពរដល់យោធិនវិរៈកងព័រកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយ។
-លោកជំទាវសុំលោកគ្រូ-អ្នកគ្រូគ្រូពេទ្យ មើលថែទាំព្យាបាលគាត់ឱ្យបានដិតដល់ជាទីបំផុតដើម្បីពួកគាត់ឆាប់ជាសះស្បើយអាចត្រឡប់ទៅកាន់គេហដ្ឋានវិញ។ល។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News