-នាថ្ងៃអាទិត្យទី២៩ខែមីនាឆ្នាំ២០២៦ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ចំនួន៥ រួមមាន ៖ សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី (ក្នុងខេត្តកំពត) និងសហគមន៍នេសាទអង្កោល (ក្នុងខេត្តកែប) ប្រារព្ធពិធីនៅសហគមន៍នេសាទព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ អធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋជាច្រើន៕

























