សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

កិច្ចប្រជុំស្តីពី«ជំនាញបច្ចេកទេសកម្រិតមូលដ្ឋានវិស័យព័ត៌មាន និងសោតទស្សន៍» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស ក.អ.ម.

-រសៀលថ្ងៃចន្ទទី៦ខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំស្តីពី«ជំនាញបច្ចេកទេសកម្រិតមូលដ្ឋានវិស័យព័ត៌មាន និងសោតទស្សន៍» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស ក.អ.ម.កិច្ចប្រជុំតាមរបៀបវារៈដូចខាងក្រោម ៖
១-ពិភាក្សាលើគម្រោងផែនកាវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសកម្រិតមូលដ្ឋានវិស័យព័ត៌មាន និងសោតទស្សន៍»។
២-ពិភាក្សាលើគម្រោងក្នុងការរៀបចំម៉ោងបង្រៀនរបស់គ្រូបង្គោល។
-កិច្ចប្រជុំមានគោលបំណងសំខាន់÷
🔹កំណត់ទិសដៅ និងយុទ្ធសាស្ត្រសម្រាប់រៀបចំវគ្គ បណ្តុះបណ្តាលឲ្យមានប្រសិទ្ធភាព និងស្របបគ្នានឹងតម្រូវការពិតក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
🔹ពិនិត្យពិភាក្សាលម្អិតលើផែនការបណ្តុះបណ្តាលដើម្បីធានាគុណភាពនៃមាតិកា និងវិធីសាស្ត្របង្រៀន។
🔹រៀបចំការបែងចែកម៉ោង និងតួនាទីរបស់គ្រូបង្គោលមានភាពច្បាស់លាស់ និងកាន់តែប្រសើរឡើង។
🔹បង្កើនសមត្ថភាពបច្ចេកទេសមូលដ្ឋានរបស់អ្នកចូលរួម ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍វិស័យព័ត៌មានក្នុងបរិបទឌីជីថល។
🔹គាំទ្រការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ឲ្យមានគុណភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News