សួស្ដីៗ/ខ្ញុំបាទចេង តារ៉ាវុធ ចាងហ្វាង និងជានិពន្ធនាយកសារព័ត៌មានប្រជាជនយើងMPN
◇សូមជម្រាប សមាជិក និងភ្នាក់ងារសរុប៤៩នាក់ មេត្តាជ្រាប កុំបង្កើតផេកគេហទំព័រ ឬដាក់ឡូហ្គោគេហទំព័រ សារព័ត៌មានប្រជាជនយើងMPNសំរាប់ផ្សាយព័ត៌មាន ឬឡាយព័ត៌មាន នៅហ្វេសប៊ុកផ្ទាល់ខ្លួន។ការប្រើឈ្មោះសារព័ត៌មានMPNផ្សាយព័ត៌មានឬឡាយព័ត៌មានដើម្បីរកប្រយោជន៍ពីបទល្មើសណាមួយ នាំឲ្យប៉ះពាល់ផេកអង្គភាពសំរាប់ផ្សាយព័ត៌មានជាផ្លូវការគឺនាំឲ្យមានបញ្ហាលំបាក។ល។
◇ការផ្សាយព័ត៌មាន ណាដែលមិនយល់ដឹង ជាព័ត៌មានពិត ឬជាព័ត៌មានដែលមិនពិតគឺនាំឲ្យប៉ះពាល់ជាបញ្ហាលំបាក។ព្រោះការផ្សាយព័ត៌មាន ការសរសេរអត្ថបទព័ត៌មាន និងដាក់រូបភាពផ្សាយព័ត៌មាន សំខាន់ខ្លាំងណាស់។ម្យ៉ាងទៀតការផលិតព័ត៌មានដែលគ្មានការយល់ដឹងអំពីគោលការណ៍ឲ្យច្បាស់លាស់។ដូច្នេះការផ្សាយព័ត៌មាន នាំឲ្យប៉ះពាល់ជាមួយផេកគេហទំព័រ អង្គភាពសារព័ត៌មានប្រជាជនយើងMPN។
ក្រសួងព័ត៌មាន ឃើញអាចចេញប្រកាសលុបអាជ្ញាបណ្ណសារព័ត៌មានគឺបាត់បង់សិទ្ធិការប្រើប្រាស់បន្តទៀត។ព្រោះផ្ទុយពីការណែនាំផ្ដល់អាជ្ញាបណ្ណឲ្យបង្កើតសារព័ត៌មាន។ល។
◇សូមសមាជិក និងភ្នាក់ងារ កុំបង្កើតផេកគេហទំព័រសារព័ត៌មានMPNសំរាប់ផ្សាយព័ត៌មាន ផ្ទាល់ខ្លួន។ប៉ុន្តែអាចបង្ហាញហ្វេសប៊ុកផ្ទាល់ខ្លួន ជាអ្នកសារព័ត៌មានប្រជាជនយើងMPN វិញ។
◇សមាជិក និងភ្នាក់ងារ ករណីប្រព្រឹត្តបទល្មើសជាកំហុសផ្ទាល់ខ្លួនឬការចោទប្រកាន់មួលបង្កាច់ណាមួយគឺត្រូវតែដោះស្រាយបញ្ហាផ្ទាល់ខ្លួន។អង្គភាពអាចជួយត្រឹមតែប្រឹក្សាផ្នែកច្បាប់-ណែនាំមេធាវី ជាដៃគូរដើម្បីជួយការពារក្ដីទាមទារតម្លាភាពនិងយុត្តិធម៍តែប៉ុណ្ណោះ។ល។
ខ្ញុំបាទចេងតារ៉ាវុធ ចាងហ្វាងនិងជានិពន្ធនាយក សូមបញ្ជាក់ពុំទទួលខុសត្រូវរឿងបុគ្គលណាដែលប្រព្រឹត្តបទល្មើសខុសច្បាប់ ពិសេសបទល្មើសព្រហ្មទណ្ឌណាមួយនោះទេ។អង្គភាពសំរេចចេញកាតឲ្យសមាជិក និងភ្នាក់ងារ តែងតែណែនាំពន្យល់អំពីការផ្សាយព័ត៌មាន និងការផលិតព័ត៌មានគឺត្រូវតែគោរពច្បាប់ជាគោលការណ៍របស់អ្នកសារព័ត៌មាន ពិសេសធម្មនុញ្ញវិជ្ជាជីវ:សារព័ត៌មាន និងក្រមសីលធម៍វិជ្ជាជីវអ្នកសារព័ត៌មាន ជាប្រចាំ។ល។
ខ្ញុំបាទចេងតារ៉ាវុធ ចាងហ្វាង សុំច្បាប់បង្កើតសារព័ត៌មានដើម្បីដំណើរការស្របច្បាប់ ហើយជ្រើសរើសសមាជិក និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និង អាជ្ញាធរ-សមត្ថកិច្ចនៅតាមរាជធានី-ខេត្ត។សមាជិក និងភ្នាក់ងារក៏ផ្ដល់ព័ត៌មាន អំពីបញ្ហារបស់ប្រជាពលរដ្ឋដើម្បីជួយផ្សព្វផ្សាយព័ត៌មានវិញដែរ។ល។
ខ្ញុំបាទចេងតារ៉ាវុធ ចាងហ្វាងនិងជានិពន្ធនាយក តែងតែពន្យល់ណែនាំជាប្រចាំត្រូវតែគោរពច្បាប់-គោរពគោលការណ៍ និងគោរពក្រមសីលធម៍វិជ្ជាជីវ:អ្នកសារព័ត៌មាន។ព្រោះកុំឲ្យសមាជិក និងភ្នាក់ងារ ផ្សាយព័ត៌មានដែលខុសពីគោលការណ៍គឺជាបញ្ហាផ្ទាល់ខ្លួន និងជាបញ្ហាដល់អង្គភាពសារព័ត៌មាន អ្នកចេញកាតឲ្យប្រើប្រាស់ផងដែរ។
សូមបញ្ជាក់ ចាងហ្វាងសារព័ត៌មាន គឺគ្មានសិទ្ធិអំណាចណា ក្នុងការជួយ សមាជិក និងភ្នាក់ងារ ដែលប្រព្រឹត្តបទល្មើសខុសច្បាស់អ្វីនោះទេ។ពិសេសបទល្មើសព្រហ្មទណ្ឌ អ្នកដែលប្រព្រឹត្តខុសច្បាប់គឺត្រូវតែដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ល។
ខ្ញុំបាទចេងតារ៉ាវុធ ចាងហ្វាង និងជានិពន្ធនាយកគឺគ្មានច្បាប់ណា និងគោលការណ៍ណា ដែលតម្រូវឲ្យធានាទទួលខុសត្រូវសមាជិក និងភ្នាក់ងារដែលប្រព្រឹត្តខុសច្បាប់ ឬបទល្មើសព្រហ្មទណ្ឌនោះដែរ។ល។
សូមផ្ដាំសមាជិកនិងភ្នាក់ងារ កុំបង្កើតផេកគេហទំព័រសារព័ត៌មានប្រជាជនយើងMPNផ្ទាល់ខ្លួន។ម្យ៉ាងទៀតហ្វេសប៊ុកផ្ទាល់ខ្លួន កុំចេះតែស៊ែព័ត៌មាន និងបង្ហោះព័ត៌មានណាដែលមិនដឹងពីប្រភពច្បាស់លាស់ កុំចេះតែឡាយព័ត៌មាន អំពីហេតុការណ៍នៅតាមទីសាធារណ:ដែលអ្នកនេះ-អ្នកនោះ នាំគ្នានិយាយគឺគ្មានដឹងអ្វីខុស-អ្វីត្រូវឬគ្មានដឹងពីការពិត នាំឲ្យប៉ះពាល់កិត្តិយសអ្នកនេះ-អ្នកនោះ ជាសិទ្ធិបុគ្គល នាំឲ្យមានបញ្ហាជាកំហុសផ្ទាល់ខ្លួន។ល។
សូមអញ្ជើញចុចមើល គេហទំព័រថ្មីរៀបចំដែនជាតិ www.k-pormeanpracheachunyeung.com.kh តាមការណែនាំពីក្រសួងព័ត៌មាន។
◇ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៦ សមាជិក និងភ្នាក់ងារដែលកាន់កាតឆ្នាំ២០២៦សរុប៤៩នាក់នៅតាមរាជធានី-ខេត្ត។
អរគុណសន្តិភាព !!!









