-រសៀលថ្ងៃចន្ទទី១ខែមិថុនាឆ្នាំ២០២៦ ក្រុមហ៊ុនជាវិស័យឯកជនចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីសន្តិសុខព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី ឡាវ ជៀជិន ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) និងសហការី ជួបសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រនូវអាវចំនួន១,២០០អាវ និងទឹកបរិសុទ្ធវីតាល់ជូនដល់ក្រសួងព័ត៌មានដើម្បីគាំទ្រសកម្មភាពនៃដំណើរការយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសកម្ពុជា។
















