-រសៀលថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ខែឧសភាឆ្នាំ២០២៦ ពិធីបុណ្យវិសាខបូជា ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំង អញ្ជើញចូលរួមលោក លោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោកអភិបាលក្រុងដូនកែវ លោក លោកស្រីអភិបាលរង ក្រុងដូនកែវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញរដ្ឋបាលខេត្ត ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តសីហរតនារាម និងប្រជាពលរដ្ឋជាច្រើន ក្នុងក្រុងដូនកែវខេត្តតាកែវ។

















