-រសៀលថ្ងៃព្រហស្បតិ៍ទី២ខែមេសាឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យប្រធានគម្រោង និងក្រុមការងារនៃកម្មវិធី “មនសិការពលរដ្ឋល្អ” ខេត្តកំពង់ចាម ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារកន្លងមក។
-លោក កុក សុីជឿន ប្រធានគម្រោង បញ្ជាក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួងអប់រំយុវជន និងកីឡា ក្នុងគោលបំណងបណ្ដុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់ យុវជនកម្ពុជាដើម្បីក្លាយជាសរសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ។ជាក់ស្ដែងនៅឆ្នាំ២០២៥កម្មវិធីទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាមន្ទីរពេទ្យបង្អែកទទួលជ័យលាភីលេខ១ នៃការប្រកួតប្រជែងអង្គភាពបម្រើសេវាសាធារណៈគំរូ។កម្មវិធី “មនសិការពលរដ្ឋល្អ ខេត្តកំពង់ចាម ដាក់ឱ្យអនុវត្តពីឆ្នាំ២០២៥ ដែលមាន វិទ្យាល័យចំនួន៣ ក្លឹបសិក្សាចំនួន១២ និងសមាជិកក្លឹបសិក្សាចំនួន៣០០នាក់/ស្រី១៨៩នាក់។
-នៅឆ្នាំ២០២៦យើងពង្រីកវិសាលភាព ទៅ១វិទ្យាល័យបន្ថែមទៀត ដែលមានក្លឹបសិក្សាឆ្នាំកន្លងមក សមាជិកក្លឹបសរុប៣០០នាក់/ស្រី២១៣នាក់។
-ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមានរបស់ក្រុមការងារ “មនសិការពលរដ្ឋល្អ” ខេត្តកំពង់ចាម និងថ្លែងការកោតសរសើ ចំពោះក្រុមការងារដែលខិតខំប្រឹងប្រែងប្រឡងប្រជែងរហូតទទួលបានជ័យលាភី និងកិត្តិយសជូនខេត្តកំពង់ចាម។
-ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត សម្ដែងនូវការរំពឹងថា តាមរយៈការបណ្ដុះគំនិតច្នៃប្រឌិត ជំនាញភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសជំនាញអាជីពដើម្បីពង្រឹង ពង្រីកសក្តានុពលរបស់យុវជនកម្ពុជា ផ្ដល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គម ដើម្បីការអនុវត្តតួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនផងដែរ។ក្នុងនាមជាពលរដ្ឋ ល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយ ចីរភាព វិបុលភាព និងភាពសុខុមដុម ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
























