សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ប្រជាពលរដ្ឋជាង១០គ្រួសារ ស្នើសុំភ្នាក់ងារ អង្គភាពសារព័ត៌មាន ប្រជាជនយើង MPN ប្រចាំខេត្តតាកែវ ដើម្បីផ្សព្វផ្សាយព័ត៌មានជូនមន្ត្រីថ្នាក់ដឹកនាំ រដ្ឋបាលស្រុក និង រដ្ឋបាលខេត្ត ដើម្បីជ្រាបជួយដោះស្រាយបញ្ហា បើកផ្លូវលំពីបូរាណ

នាថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ១០គ្រួសារ ស្នើសុំភ្នាក់ងារអង្គភាពសារព័ត៌មាន ប្រជាជនយើងMPN ប្រចាំខេត្តតាកែវ ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដល់មន្ត្រីថ្នាក់ដឹកនាំ រដ្ឋបាលស្រុក និង រដ្ឋបាលខេត្ត ដើម្បីជូនជ្រាបជួយសម្របសម្រួលដោះស្រាយបញ្ហា បើកផ្លូវលំពីបូរាណ ក្នុងភូមិ បានប្រើប្រាស់ធំទូលាយងាយស្រួលធ្វើដំណើរ យោងតាមការកំណត់រក្សាទុកផ្លូវសាធារណៈពីមន្ត្រីភូមិបាលស្រុក។

មន្ត្រីអាជ្ញាធរស្រុក..មន្ត្រីអាជ្ញាធរឃុំ..និងអាជ្ញាធរភូមិ ដូចជាគ្មានឆន្ទះសម្របសម្រួលដោះស្រាយសោះកន្លងមក។ល។ ដែលបុគ្គលតែម្នាក់ទំនាស់ដែលមិនយល់ព្រមបើកផ្លូវ ចេញ-ចូល សម្រួលដល់ការលំបាក ក្នុងការធ្វើដំណើររបស់អ្នកភូមិ ជាង១០គ្រួសារ ដើម្បីធ្វើដំណើរពី ភូមិមួយ ទៅភូមិមួយទៀត។ អាជ្ញាធរមូលដ្ឋានគឺគ្មានវិធានការចុះ ពិនិត្យសម្របសម្រួលដោះស្រាយបញ្ហានោះទេ (ចាំជិតបោះឆ្នោត/តាំងអោនក្បាល-បាស់ក្ដិត) សុំសន្លឹកឆ្នោត។ល។

ទីតាំងផ្លូវស្ថិតនៅក្នុង ភូមិដកវ៉ាន និង ភូមិអង្គរំពាក់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រជាពលរដ្ឋជាង១០គ្រួសារ
សូមគោរពស្នើសុំមន្ត្រីពាក់ព័ន្ធមេត្តាជួយសម្របសម្រួល ដោះស្រាយផង។

ពីភ្នាក់ងារ
សារព័ត៌មានប្រជាជនយើង MPN ខេត្តតាកែវ លេខទូរស័ព្ទ 0978323419

បន្ទាប់ពីភ្នាក់ងារប្រចាំខេត្ត
ផ្សព្វផ្សាយព័ត៌មាន ប្រហែលកន្លះខែបើគ្មានការសម្របសម្រួលដោះស្រាយ ខ្ញុំបាទចាងហ្វាងទូរស័ព្ទ០១២៩៣៤៨៨៩/០៧០២៩៨៨៥៤/០៨៨៤៧៤៧២២៥ ចុះជួបជាង១០គ្រួសារដែលសុំបើកផ្លួវ ដើម្បីពិភាក្សារកវិធីជួយដោះស្រាយ។

យោងតាមការកំណត់
សំរាប់រក្សាទុកជាផ្លូវសាធារណៈពីមន្ត្រីការិយាល័យភូមិបាលស្រុក។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News