-នាថ្ងៃអង្គារទី១៨ខែសីហាឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្ដារសម្បទា ដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងកិច្ចសហការ និងការដោះស្រាយបញ្ហាប្រឈមរបស់មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ អញ្ជើញចូលរួមកិច្ចប្រជុំពីលោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ,ឯកឧត្តមវេជ្ជបណ្ឌិត ឈិត សុផល ទីប្រឹក្សាក្រសួងសុខាភិបាល ,លោក យូសុះ សូឡៃម៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ,លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា ,លោកប្រធាននាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន ,លោកប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (កណ្ដាលស្ទឹង) លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ លោកប្រធានស្ដីទីមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ព្រមទាំង លោកតំណាងស្នងការដ្ឋាននគរបាល ,តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ,រដ្ឋបាលស្រុកស្ទឹងហាវ ,រដ្ឋបាលស្រុកព្រៃនប់ ,អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ,អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ,មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ និងមន្ត្រីជំនាញក្រសួង-ស្ថាប័នដែលពាក់ព័ន្ធផងដែរ។
-កិច្ចប្រជុំរៀបចំក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហការរវាងក្រសួង -ស្ថាប័នដែលពាក់ព័ន្ធជាមួយ មជ្ឈមណ្ឌលជាតិដើម្បីជំរុញការរៀបចំផែនការសមាហរណកម្មជនរងគ្រោះ និងពិនិត្យលទ្ធភាពដោះស្រាយបញ្ហាប្រឈមលើការស្ដារបឹងធម្មជាតិរបស់ក្រុមហ៊ុន ហ្គោលឌិនផត អេស អ៊ីហ្សិត ឌីវេឡុបម៉ិន ឯ.ក ដែលជាប្រភពទឹកសម្រាប់ចំរុះយកមកប្រើប្រាស់ផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលជាតិ។















