សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្ដម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខគ្រួសារកងទ័ពជួរមុខ និងអតីតមន្ត្រីយោធា ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី

-កាលពីថ្ងៃសុក្រទី២០ខែមីនាឆ្នាំ២០២៦ ឯកឧត្ដម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ នាំយកអំណោយសប្បុរសធម៌ជូនដល់គ្រួសារកងទ័ពជួរមុខ និងអតីតមន្ត្រីយោធា ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី។
-អញ្ជើញទៅដល់ទីលំនៅផ្ទាល់របស់គ្រួសារ ពលទោ សូត្រ ម៉ាណែត ដែលជាវីរកងទ័ពជួរមុខកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ប្រាសាទតាមាន់ ឯកឧត្តមតំណាងរាស្ត្រ សម្តែងនូវការដឹងគុណ ផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រួសារកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត និងសុភមង្គលផ្ទាល់ខ្លួនដើម្បីការពារសុខសន្តិភាព និងទឹកដីនៅតាមបន្ទាត់ព្រំដែន។
-ឯកឧត្តមអ្នកតំណាងរាស្ត្រ អញ្ជើញទៅសាកសួរសុខទុក្ខ លោក ឈុន ណារ៉េត អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកលំផាត់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅភូមិជ័យឧត្តម ដើម្បីស្វែងយល់ពីស្ថានភាពសុខភាព និងបង្ហាញពីការមិនបោះបង់ចោលនូវអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិ។
-ឯកឧត្តមអ្នកតំណាងរាស្ត្រ ឧបត្ថម្ភដល់គ្រួសារនីមួយៗនូវ អង្ករ ,គ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន៣០០,០០០រៀល។
-អញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក សន ពល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាមួយមន្ត្រីអាជ្ញាធរស្រុក និងមន្ត្រីដែលពាក់ព័ន្ធផងដែរ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News