សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម ខៀវ កាញ្ញារិទ្ធ អញ្ជើញនាំយកនូវទៀនវស្សា ជាមួយទេយ្យទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តលង្កា

-នាថ្ងៃពុធទី២៩ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ អ្នកតំណាងរាស្ត្រ ជាមួយក្រុមគ្រួសារ ព្រមទាំង លោកតា លោកយាយ និងប្រជាពលរដ្ឋចំណុះជើងវត្តលង្កា អញ្ជើញនាំយកនូវទៀនវស្សា ជាមួយទេយ្យទានប្រគេនព្រះសង្ឃ និងបូជាប្រទីបថ្វាយព្រះរតនត្រ័យពិធីចូលព្រះវស្សានៅវត្តលង្កាកុសុមារាម ស្ថិតនៅសង្កាត់.ខណ្ឌ.រាជធានីភ្នំពេញ។
-ឯកឧត្តមខៀវ កាញ្ញារិទ្ធ ដុតទានវស្សាសុំបួងសួងចំពោះគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនដល់មន្ត្រីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ឱ្យជួបតែសេចក្តីសុខសប្បាយ។
-ឯកឧត្តមខៀវ កាញ្ញារិទ្ធ ជាមួយក្រុមគ្រួសារ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តលង្ការួមមាន ៖ ទៀនចំណាំព្រះវស្សា សំពត់សាដក ,គ្រឿងឧបភោគ,បរិភោគ ,ភេសជ្ជៈ និងបច្ច័យផងដែរ។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News