សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម ផុស សុវណ្ណ និងលោកជំទាវ ព្រមទាំង មិត្តរួមការងារជាច្រើន អញ្ជើញសាកសួរសុខទុក្ខ កងកម្លាំងយោធាដែលកំពង់ការពារព្រំដែនប្រទេសកម្ពុជា-ថៃ

-នាថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាននិងលោកជំទាវ ព្រមទាំង មិត្តរួមការងារជាច្រើន អញ្ជើញសាកសួរសុខទុក្ខ ជូនពរជ័យពិធីបុណ្យចូលឆ្នាំថ្មីដល់បង-ប្អូនមិត្តសម្លាញ់យោធាដែលកំពុងឈរជើងបំពេញកាងារ នៅទីបញ្ជាការនៅជួរមុខ ទិសទី២ត្រពាំងប្រាសាទ និងយោធាកងពលតូចអន្ដរាគមន៍លេខ១សមរភូមិទិសទី១តាថាវ ខេត្តព្រះវិហារ។
-ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនាំយកម្ហូបអាហារបែបខ្មែរ/ដែលខ្មែរយើងចូលចិត្តតែងតែ រៀបចំក្នុងឱកាសជួបជុំគ្នាចូលឆ្នាំថ្មីប្រពៃណីជាតិ និងសំភារៈប្រើប្រាស់ ផ្ដល់ជូនមិត្តកងកម្លាំងយោធាដែលកំពង់ការពារព្រំដែនប្រទេសកម្ពុជា-ថៃ។
-ឯកឧត្តមអគ្គនាយក ក៏ថ្លែងអំណរគុណមិត្តរួមការងារដែលចូលរួមថវិកាផ្ដល់ជាអំណោយផងដែរ។
ផ្សាយបន្ត !

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News