-នាថ្ងៃសៅរទី២៩ខែសីហាឆ្នាំ២០២៦ កិច្ចប្រជុំរបស់ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី អំពីផែនការ ការងារឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ ក្រោមអធិបតីឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ កិច្ចប្រជុំអញ្ជើញចូលរួមពីឯកឧត្តមមន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជាក្រុមការងារចុះជួយមូលដ្ឋានស្រុក-ឃុំ និង សមាគមសារព័ត៌មាន ជាសមាជិកក្រុមការងារជាច្រើន។














