♡អរគុណសន្តិភាព !!!
◇តើអ្វីទៅជានយោបាយឈ្នះ ឈ្នះ ?
ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមនិយាយថា “អរគុណសន្តិភាព” ។ ជាការពិតណាស់ ប្រសិនប្រទេសជាតិគ្មានសន្តិភាព ប្រជាពលរដ្ឋក៏មិនមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះដែរ។
♡តើអ្វីទៅជានយោបាយឈ្នះ ឈ្នះ ?
បើយើងត្រឡប់ថយក្រោយបន្តិច ប្រវត្តិសាស្ត្រកម្ពុជាយើង ចាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ មក គឺជាប្រវត្តិសាស្ត្រនៃសង្គ្រាមដ៏រ៊ាំរ៉ៃបំផ្លិចបំផ្លាញ ។ យើងឃើញថា ជាច្រើនជំនាន់មកហើយ កម្ពុជាយើងពុំធ្លាប់ទទួលបានសន្តិភាពពេញលេញដូចបច្ចុប្បន្ននេះឡើយ តែងតែមានការបែកបាក់ជា ២ ឬជា ៣ភាគី ដែលនាំឲ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរ។
♡សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗទៀតរបស់គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់នីតិវិធីជាច្រើន ដោយផ្តោតសំខាន់ទៅលើការឯកភាពជាធំ ការងារចាំបាច់ដែលត្រូវអនុវត្តមុនគេគឺ ត្រូវធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជាទាំងអស់ បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។
◇នាឆ្នាំ១៩៧៥ ដល់ ១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យប្រទេសកម្ពុជា មានភាពអន្តរាយដ៏ធ្ងន់ធ្ងរបំផុត។ហើយការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចទាំងបី សម្តេច ជា ស៊ីម ,សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ប្រមូលកម្លាំងបង្កើតឲ្យមានចលនារំដោះជាតិមួយនៅថ្ងៃទី២ខែធ្នូឆ្នាំ១៩៧៨ រហូតទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។ប៉ុន្តែក៏នៅមានបញ្ហាតាមរំខានដល់សន្តិភាព និងការអភិវឌ្ឍជាតិ នាំឲ្យថ្នាក់ដឹកនាំនៃរដ្ឋកម្ពុជា ធ្វើការសម្រេចដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ដែលមានកម្ពុជា ផ្ទាល់ជាអ្នកផ្តួចផ្តើម និងជាអ្នកប្រតិបត្តិដើម្បីបញ្ចប់សង្គ្រាមទាំងស្រុង។ល។
#រហូតដល់ឆ្នាំ១៩៩៨ ក៏មានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាអ្នកយកជីវិតធ្វើជាដើមទុនតាំងពីរាត្រីថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧៧ ក្នុងដំណើរស្វែងរកការរំដោះសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
#ជាសមិទ្ធផល នៃនយោបាយឈ្នះ ឈ្នះ យើងទទួលបាននូវសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ដោយជោគជ័យ ហើយបានប្រែក្លាយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីភាពក្រីក្រ មកជាប្រជាពលរដ្ឋដែលមានចំណូលមធ្យមកម្រិតទាប និងឈានដល់កម្រិតខ្ពស់បន្តទៀត។
♡ជយោ ព្រះរាជាណាចក្រកម្ពុជា !!!អរគុណសន្តិភាព ដែលធ្វើឲ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះ !!!
០២/មករា/២០២០
#MPNផ្សាយបន្ត !!!



















