-នាថ្ងៃសៅរ៍១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹង ថ្ងៃទី៨ ខែសីហាឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម រៀបចំបើកវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាព លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម អញ្ជើញចូលរួមពីលោក អធិការងនគរបាលខណ្ឌមានជ័យ លោកនាយផ្នែកគ្រឿងញៀន លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌមានជ័យ លោកនាយប៉ុស្តិ៍ លោកនាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ព្រមទាំង លោកនាយកវិទ្យាល័យ ,អនុវិទ្យាល័យ ,បឋមសិក្សាហ៊ុនសែនចាក់អង្រែ លោកស្រីនាយិកាសាលាបឋមសិក្សាភូមិ៣ មន្រី្តសូរិយោដី លោកតំណាងមណ្ឌលសុខភាព ក្រុមការងារសង្កាត់ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ ជំនួយការរដ្ឋបាលសង្កាត់ លោក លោកស្រីមេភូមិ អនុភូមិ ប្រជាកាពារសង្កាត់ និងប្រជាពលរដ្ឋជាច្រើន។
-កម្មវិធីស្ថិតនៅចំណុចផ្លូវបេតុងលេខ១៨ក្រុមទី១៧ ភូមិព្រែកតាឡុង២សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។









