សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីក្រុមការងាររដ្ឋបាលខេត្ត ចុះពិនិត្យដោះស្រាយផលប៉ះពាល់គម្រោងព្រែកជីកហ្វូណនតេជោ

នាថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញដឹកនាំមន្ត្រីដែលពាក់ព័ន្ធក្រុមការងាររដ្ឋបាលខេត្ត ចុះពិនិត្យដោះស្រាយផលប៉ះពាល់គម្រោងព្រែកជីកហ្វូណនតេជោ ជំរុញការដោះស្រាយដើម្បីឲ្យគម្រោងដំណើរការទៅបានរលូន និង ឆាប់រហ័សបន្តទៀត។
សូមបញ្ជាក់ថា គម្រោងព្រែកជីកឆ្លងកាត់ខេត្តតាកែវ វែងជាងគេ គឺប្រមាណជាង៦០គីឡូម៉ែត្រ។បន្ទាប់ពីព្រែកជីករួចដាក់ឲ្យដំណើរការ គឺសក្តានុពល នៃការដឹកជញ្ជូនសម្រាប់ខេត្ត កើនឡើងមួយកម្រិតបន្ថែមទៀត។ដូច្នេះកាន់តែបង្កភាពងាយស្រួលដល់អ្នកវិនិយោគដឹកជញ្ជូនទំនិញផ្លូវទឹកកាន់តែប្រសើរឡើង៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News