សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរដ្ឋបាលខេត្តពោធិសាត់ ចុះជួបសំណេះសំណាល​សាកសួរសុខទុក្ខ​ នាំយកស្បៀងអាហារ អំណោយជូនដល់កងទ័ព និងកងនគរបាល ប្រចាំការនៅជួរមុខ

-នាថ្ងៃពុធទី២៦ខែសីហាឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរដ្ឋបាលខេត្តពោធិសាត់ ចុះជួបសំណេះសំណាល​សាកសួរសុខទុក្ខ​ នាំយកស្បៀងអាហារ អំណោយជូនដល់កងទ័ព និងកងនគរបាល ប្រចាំការនៅជួរមុខ កងអនុសេនាធំល្បាតទី៦ កងការពារព្រំដែនគោកលេខ៥០១ ទិសទី៤ យោធភូមិភាគ៥ ប្រចាំការក្នុងឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាត់។
-មន្ត្រីថ្នាក់ដឹកនាំខេត្តសម្ដែងការផ្ដោតយកចិត្តទុកដាក់ផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រជាពលរដ្ឋនៅសមរភូមិក្រោយ ជាមួយវីរកងទ័ពនៅសមរភូមិមុខដ៏អង់អាចក្លាហានប្រទេសកម្ពុជា។កងកម្លាំងវីរកងទ័ពនៅជួរមុខជាកម្លាំងដ៏រឹងមាំ ក្នុងការ ការពារជាតិ និងបូរណភាពទឹកដីដែលមិនអាចកាត់ថ្លៃប្រទេសកម្ពុជា។
-ឯកឧត្តមអភិបាលខេត្តពោធិសាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ សូមនាំមកនូវសេចក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់គ្រប់បែបយ៉ាងកម្លាំងការពារព្រំដែននៅជួរមុខដើម្បីបូរណភាពទឹកដី និងភាពសុខសាន្តនៃមាតុភូមិកម្ពុជា។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News