សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

យោបល់ចូលរួមដើម្បីការលុបបំបាត់ក្រុមក្មេងទំនើង..!!!

សួស្ដីៗ/ថ្ងៃសៅរទី១១ខែមេសាឆ្នាំ២០២៦ ឥឡូវស្ទើររាល់យប់ សកម្មភាពក្មេងពាល ឬសកម្មភាពក្មេងទំនើង(ប្រុស-ស្រី)ជួបជុំគ្នារួចបង្ករបញ្ហាជាបន្តបន្ទាប់/នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ខ្ញុំបាទ សុំលើកជាយោបល់ចូលរួមបន្តិចដើម្បីការលុបបំបាត់ក្រុមក្មេងទំនើង..!!!
១/អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រូវកំណត់មុខសញ្ញាក្មេងដែលលេងសក់ឬលាបសក់ ,ក្មេងចោះក្រវិល ,ក្មេងចាក់សាក់ និងក្មេងសំលៀកបំពាក់ខុសពីធម្មតា
២/អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយម្ចាស់ផ្ទះជួលដែលមានក្រុមក្មេងប្រុស-ស្រី ប្រមូលផ្ដុំជួលបន្ទប់ស្នាក់នៅដើម្បីបំពេញសាវដាជាតិ ឬប្រវត្តិរូបសង្ខេបពីមុខរបរការងារឲ្យច្បាស់លាស់
៣/អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសហការជាមួយទីតាំងខ្លឹបកំសាន្ត និងកន្លែងលក់ដូរប្រមូលផ្ដុំ ក្រុមក្មេងស្ទាវជួបជុំ។សមត្ថកិច្ចផ្ដល់លេខទូរស័ព្ទទាន់ហេតុការណ៍ដើម្បីសំរាប់ទំនាក់ទំនងសុំចុះបង្ក្រាបទាន់ពេលវេលា។
៤/សមត្ថកិច្ច ប្រចាំការតាមផ្លូវហៅត្រួតពិនិត្យឯកសារប្រើប្រាស់ម៉ូតូ និងសហការផ្ដល់ព័ត៌មាន ពីដំណើរក្រុមក្មេងស្ទាវឈូឆរ ពិសេសនៅពេលរាត្រី។ល។
&&&&&&&&&&&
ក្រសួងមហាផ្ទៃ គូរតែបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមុខវិជ្ជាជីវនិងការអប់រំសំរាប់ក្មេងទំនើង នៅទីតាំងណាមួយកន្លែងលើផ្ទៃដីជាច្រើនហិកតា នៅរាជធានីឬខេត្តដើម្បីដាក់ក្មេងទំនើងអាយុក្រោម១៨ឆ្នាំនិងលើសអាយុ១៨ឆ្នាំ។ដូច្នេះទើបអាចឈានទៅលុបបំបាត់ក្រុមក្មេងទំនើងនៅតាមរាជធានី-ខេត្ត។
ខ្ញុំបាទយល់ថា ក្រុមក្មេងទំនើងឬក្រុមក្មេងពាលគឺគ្មានការអប់រំច្បាស់លាស់ ពិសេសគឺគ្មានស្ដាប់ឪពុក-ម្ដាយ អប់រំនោះទេ។ដូច្នេះមានតែដាក់នៅមជ្ឈមណ្ឌលអប់រំនិងបណ្ដុះបណ្ដាលមុខវិជ្ជាជីវជាការល្អប្រសើរបំផុត។ល។
អរគុណច្រើន..!
♧☆♧☆♧☆♧☆♧
សូមចុចមើលគេហទំព័រ www.k-pormeanpracheachunyeung.com.kh
(រៀបចំថ្មីដែនជាតិ)តាមការណែនាំពីក្រសួងព័ត៌មាន។
 t.me/+85512934889  (តេលេក្រាម) ព្រមទាំង ០៧០២៩៨៨៥៤/០៨៨៤៧៤៧២២៥

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News