-នាថ្ងៃចន្ទ៨រោចខែជេស្ឋឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ កិច្ចប្រជុំអញ្ជើញចូលរួមពីសំណាក់មន្ត្រីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំដែលពាក់ព័ន្ធ និងចៅក្រម ,ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ផងដែរ។




















