-នាថ្ងៃសៅរទី២៩ខែសីហាឆ្នាំ២០២៦ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញ សហការជាមួយប្រធានផ្សារនាគមាស ចុះពិនិត្យទីតាំងផ្សារដែលកើតមានអគ្គិភ័យ កាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២៦រៀបចំឈូសឆាយប្រមូលកាកសំណល់ដែលឆេះ ចេញពីទីតាំងផ្សារដើម្បីសាងសង់សារជាថ្មី ជូនអាជីវករប្រើប្រាស់ឡើងវិញ។
-លោកជា ពិសី អភិបាលខណ្ឌទួលគោក ជួបសំណេះសំណាលជាមួយអាជីវករផ្សារបន្លែ ,ផ្លែឈើដែលទទួលរងគ្រោះដោយអគ្គិភ័យ ធ្វើការដោះស្រាយជូនអាជីវករឲ្យទៅលក់ដូរបណ្ដោះអាសន្ននៅក្នុងមជ្ឈមណ្ឌលម៉ុងយ៉ាល់បន្តិចសិន អាជីវករទទួលយកដំណោះស្រាយ របស់អាជ្ញាធរ និងម្ចាស់ផ្សារ។
-បន្ទាប់មក លោកជា ពិសី អភិបាលខណ្ឌ អញ្ជើញដឹកនាំមន្ត្រីក្រុមការងារ ចុះពិនិត្យទីតាំងដែលត្រៀមវាស់វែង សំរាប់លក់ដូរបណ្តោះអាសន្ននៅទីតាំងប៉ែកខាងជើងក្នុងតំបន់អតីតមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ចំនួន២១១តូប សម្រាប់អាជីវករលក់បន្លែ និងផ្លែឈើដែលភ្លើងឆេះ។ចំណែកចំនួន១០០តូបទៀត សម្រាប់អាជីវករលក់នៅលើចិញ្ចើមផ្លូវផងដែរ។
















