នាថ្ងៃអាទិត្យទី៨ខែមីនាឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីមួយខ្នង និងបរិក្ខាអប់រំសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតនៅឃុំផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាច្រើន។
អគារសិក្សាថ្មីនេះ មានកម្ពស់២ជាន់ មាន១០បន្ទប់ ដែលត្រូវបានសាងសង់ដើម្បីកាត់បន្ថយភាពចង្អៀតក្នុងថ្នាក់រៀន ខណៈចំនួនសិស្សកំពុងកើនឡើងជាបន្តបន្ទាប់។យោងតាមរបាយការណ៍សាលា បច្ចុប្បន្ន សាលាបឋមសិក្សាពោធិ៍សាត់មានគ្រូបង្រៀនចំនួន៦៥នាក់ និងសិស្សសរុប២.៧៤៤នាក់ ថ្នាក់រៀនខ្លះមានសិស្សរហូតដល់៥៨នាក់ ដែលលើសពីកម្រិតស្តង់ដារ និងបង្កឱ្យមានភាពចង្អៀតក្នុងថ្នាក់រៀន។
#ផ្សាយបន្ត .!






