ចន្ទ ២៣ កុម្ភៈ ២០២៦
លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនក្រុមក្មេងទំនេីង មកណែនាំ ដែលបានធ្វេីការបង្ហោះខ្លឹមសារឌឺដងគ្នា តាមរយៈបណ្ដាញសង្គម ក្នុងចេតនាបង្កហេតុដល់គូរភាគីម្ខាងទៀត ៖
១-គណនី ហ្វេសបុក ឈ្មោះ មិថុនា បានបង្ហោះខ្លឹមសារ “ បេីមិនចង់ងាប់កុំប៉ះក្មេងត្រពាំងត្រោក “
២-គណនី ហ្វេសបុក ឈ្មោះPao បានបង្ហោះខ្លឹមសារ “ បេីស្រលាញ់ជិវិតកុំប៉ះត្បែងជាប់ “
៣-គណនី ហ្វេសបុក ឈ្មោះBA បានបង្ហោះខ្លឹមសារ”បេីស្រលាញជីវិតកុំប៉ះក្មេងវត្ដត្បែង”
៤-គណនី ហ្វេសបុក RAVIបានបង្ហោះខ្លឹមសារ “ បេីចង់រស់កុំមកភូមិត្រាញវែង “
៥-គណនី ហ្វេសបុក ឈ្មោះOGBaZZ ដែលបានបង្ហោះខ្លឹមសារ “ បេីចង់មានជីវិតកុំចូលភូមិឡ “


លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ហ៊ុន សុខពិសិដ្ឋ អធិការរង ទទួលផ្នែកព្រហ្មទណ្ឌ ចុះសហការបង្រ្កាប ឃាត់ក្រុមក្មេងទំនេីងជាច្រេីននាក់ នាំយកមកថតរូបនៅដងទង់ជាតិនិងអោយធ្វេីកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកថ្ពង រួចបានឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញ ៖
១-ឈ្មោះ ម៉ៅ វុទ្ធី ភេទប្រុសអាយុ ១៧ឆ្នាំ
២-ឈ្មោះ មេន សុគាភេទប្រុស អាយុ១៨ឆ្នាំ
៣-ឈ្មោះ វ៉ាត រ៉ាវី ភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំង៣រស់នៅភូមិត្រពាំងត្រោកឃុំប្រាំបីមុមស្រុកថ្ពង
៤-ឈ្មោះ ថា សុខឡាង ភេទប្រុស អាយុ១៩ឆ្នាំ
៥-ឈ្មោះ គឿន សុគាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង២ រស់នៅភូមិត្បែងប្រជាប់ឃុំប្រាំបីមុមស្រុកថ្ពង
៦-ឈ្មោះ ជៀម ថៃ ភេទប្រុស អាយុ២៥ឆ្នាំ
៧-ឈ្មោះ ហុឺន វន ភេទប្រុស អាយុ២៣ឆ្នាំ
៨-ឈ្មោះ ទ្រាង ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ
៩-ឈ្មោះ រីម នរៈ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៤រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង
១០-ឈ្មោះ អម ង៉េង ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិស្វាយឃុំយាអង្គស្រុកថ្ពងខេត្តកំពង់ស្ពឺ។
-លោកអភិបាលស្រុកថ្ពង និងលោកអធិការនគរបាលស្រុក ណែនាំមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ អញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំទូន្មានប្រៀនប្រដៅអោយកូនៗត្រូវតែខិតខំរៀនសូត្រនិងចូលរៀនអោយបានគ្រប់ម៉ោងបញ្ឈប់សកម្មភាពប្រេីប្រាស់បណ្ដាញសង្គមលេីផ្លូវខុសបន្តទៀត។បង្ហោះនូវខ្លឹមសារដែលជាសម្ដីអសីលធម៌នៅក្នុងសង្គម ប៉ះពាល់ដល់កិត្ដិយស មុខមាត់អ្នកស្រុកថ្ពង៕