សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងអ្នកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារដែលផ្តល់ផលប្រយោជន៍ដល់សង្គម

-នាថ្ងៃអង្គារទី៥ខែឧសភាឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំ

និងការបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួន។ខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មានដែលបង្ហាញពីសាកសព ការធ្វើអត្តឃាតដើម្បីចង់បានអ្នកមើលច្រើន។ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់អ្នកទស្សនា និងសង្គមផងដែរ។
-ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រី រៀបចំកម្មវិធីជួបជាមួយអ្នកសារព័ត៌មានអនឡាញដែលកំពុងចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានដែលទាក់ទងបញ្ហាសន្តិសុខសង្គម ដូចជា ÷ បញ្ហាជម្លោះផ្សេងៗ ពិសេសនៅពេលរាត្រីដែលកើតឡើង ស្ទើររាល់ឈប់ដើម្បីពង្រឹងក្រមសីលធម៌អ្នកសារព័ត៌មានផ្តល់តែព័ត៌មានដែលមានប្រយោជន៍ដល់សង្គមវិញ និងការផលិតផ្សព្វផ្សាយព័ត៌មានដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី សំណូមពរដល់ប្រជាពលរដ្ឋ សុំងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិតជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ជាព័ត៌មានទាក់ទងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗដែលគ្មានប្រយោជន៍។ព្រោះអាចមានអារម្មណ៍មិនល្អ នាំឲ្យឈឺក្បាល ស្រ្តេស ឬនាំឲ្យប៉ះពាល់អារម្មណ៍វិញទេ។ល។
♡សូមរួមគ្នាដើម្បីផលិតផ្សព្វផ្សាយតែព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News