សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ហេតុអ្វីមន្រ្តីរាជការត្រូវអភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ?

មន្រ្តីរាជការ ហេតុអ្វីដែលត្រូវបង្កើនអភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ ព្រោះគុណវុឌ្ឍិជាចំណេះដឹង ,ជំនាញ និងសមត្ថភាពជាកត្តាចាំបាច់ និងជាបេះដូងនៃការកែទម្រង់រដ្ឋបាលសាធារណៈ។
○តើគុណវុឌ្ឍិមានន័យដូចម្ដេច ?
តាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បញ្ជាក់..
១-គុណវុឌ្ឍិ (ន)សេចក្ដីចម្រើនដោយគុណ, ដំណើរចម្រើនដោយសេចក្ដីល្អ ដោយសេចក្ដីរុងរឿង ដោយសេចក្ដីបរិសុទ្ធ។
២-គុណវុឌ្ឍិ (ន)ចំណេះដឹង បទពិសោធ ជំនាញ និងគុណភាពផ្សេងៗទៀតដែលបុគ្គលមានសម្រាប់បំពេញការងារអ្វីមួយ។
គុណវុឌ្ឍិ ជាលក្ខណៈសម្បត្តិ គុណភាព ចំណេះដឹង ជំនាញ ឬសមត្ថភាព ដែលបុគ្គលម្នាក់ទទួលបាន និងមានគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ឬបទដ្ឋានណាមួយ សម្រាប់បំពេញការងារ ឬមុខតំណែងអ្វីមួយ។
◇ហេតុអ្វីមន្រ្តីរាជការត្រូវអភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ ការអភិវឌ្ឍគុណវុឌ្ឍិជារចាំរបស់មន្ត្រីរាជការ ជាការពង្រឹងសមត្ថភាពខ្លួនឯងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារសង្គម ដោយផ្តោតលើមុំសំខាន់ដូចជា ៖
១-បម្រើរាស្ត្រឱ្យកាន់តែល្អ ៖ ផ្តល់សេវាសាធារណៈបានលឿន ត្រឹមត្រូវ និងមានតម្លាភាព ឆ្លើយតបទាន់តម្រូវការប្រជាពលរដ្ឋ។
២-ទាន់សម័យកាល ៖ ដើរទាន់ការប្រែប្រួលនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរទៅជា រដ្ឋបាលឌីជីថល។
៣-អភិបាលកិច្ចល្អ ៖ យល់ដឹងច្បាស់ពីច្បាប់ និងនីតិវិធីថ្មីៗ ដើម្បីអនុវត្តការងារប្រកបដោយប្រជាធិបតេយ្យ និងតម្លាភាព។
៤-ពង្រឹងប្រព័ន្ធសមត្ថភាព ៖ បើកឱកាសឱ្យខ្លួនឯងលូតលាស់ក្នុងវិជ្ជាជីវៈ និងទទួលបានការដំឡើងតួនាទីផ្អែកលើ សមត្ថភាពពិតប្រាកដ។
○សរុបសេចក្ដី មន្ត្រីរាជការ ត្រូវសិក្សាពេញមួយជីវិត ជាវិធានការតែមួយគត់ដែលជួយឱ្យមន្ត្រីរាជការ បង្កើនសមត្ថភាពមិនថយក្រោយ ហើយអាចក្លាយជាសសរទ្រូងដ៏រឹងមាំ ក្នុងការដឹកនាំ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាពពិតប្រាកដ។ល។
#MPNផ្សាយបន្ត !

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News